អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 4, 2015

អ្នកអាច​រៀន​វាយ​អក្សរ (Typing) បាន​ដោយ​ឥត​គិត​ថ្លៃ ជា​មួយ​នឹង​វេបសាយ​ទាំងនេះ!

និយាយរឿងកាលពីមុន នៅពេល​ដែល ចង់​វាយ​អក្សរ នៅ​លើ​កុំព្យូទ័រ អោយ​មាន​ល្បឿន​កាន់​តែ​លឿន គឺ​យើង​តែង​តែ ហាត់​វាយ​ជាមួយ​នឹង កម្មវិធី​មួយ​ឈ្មោះថា “Mario Typing” ហើយ​ដែល​កម្មវិធី​មួយ​នេះ​ហើយ បានជួយអោយខ្ញុំ អាចវាយអត្ថបទបានលឿនល្មម ដែលអាចទទួលយកបាន។ ចុះចំណែក ប្រិយ​មិត្ត​វិញ ធ្លាប់រៀបវាយអក្សរជាមួយនឹង កម្មវិធីមួយនេះដែរឬទេ?

Cover
យ៉ាងណាមិញ ចំពោះកម្មវិធី Mario Typing នេះ គ្រាន់តែជាវគ្គសិក្សាមួយ ដែលនៅមានកម្រិតនៅឡើយ តែប៉ុណ្ណោះ តែបើសិនជា លោកអ្នកចង់រីកចម្រើន ផ្នែកវាយអក្សរនេះ បន្ថែមទៀតនោះ អាចសាកល្បង រៀន​វាយអក្សរ Typing បានជាមួយនឹង វេបសាយមួយចំនួន ខាងក្រោមនេះ៖
ចំពោះវេបសាយ ខាងលើនេះ អ្នកអាចជ្រើសរើសមួយ យកមករៀនបាន ដោយបើកវា តាមរយៈ browser (Chrome, Firefox, Safari…) នៅលើ កុំព្យូទ័ររបស់លោកអ្នក។ ហើយចំពោះវេបសាយទី១ នោះ គឺ​លោក​អ្នក ត្រូវធ្វើការបង្កើត (Sign Up) គណនីផ្ទាល់ខ្លួន ជាមុនសិន ទើបអាចចាប់ផ្តើម រៀនវាយ អក្សរ Typing បាន។ ដោយឡែក ចំពោះវេបសាយ ក្រៅពីនេះ លោកអ្នកមិនចាំបាច់ ត្រូវបង្កើតគណនី ឡើយ ដោយចុចចូលភ្លាម រៀនវាយភ្លាម តែម្តង។
ជាចុងក្រោយនេះ ខេមបូសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា អាចរៀនវាយអក្សរ Typing បាន​ដោយ​ជោគ​ជ័យ ហើយនឹងរីកចម្រើន ផ្នែកវាយអក្សរនេះ កាន់តែឆាប់រហ័ស។ យ៉ាងណាមិញ ប្រសិនបើលោកអ្នក មានកម្មវិធី ឬក៏វេបសាយល្អៗ ទាក់ទងទៅនឹង ការរៀនវាយអក្សរ Typing នេះនោះ អាចចែករំលែក ដោយបញ្ចេញជាមតិ នៅខាងក្រោមនេះបាន ផងដែរ។

ប្រភពពី: ខេមបូ

No comments:

Post a Comment