អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, September 28, 2013

ឆា​គ្រាប់​ឈូក​ជាមួយ​បង្គា​ស្រស់


+ គ្រឿងផ្សំ​:
- គ្រាប់​ឈូក​ស្រស់ ១៥០ ក្រាម​

- បង្គា​ស្រស់ ១០០ ក្រាម​

- សាច់ជ្រូក​ហាន់​ជា​ចំណិត ៥០ ក្រាម​
- ផ្សិត​ក្រអូប​ស្រស់ ៥-៧ ផ្កា​
- មើម​ខ្ទឹម​ចិញ្ច្រាំ​កន្លះ​ស្លាបព្រា​បាយ​
- ស្ករស​កន្លះ​ស្លាបព្រា​កាហ្វេ​
- ទឹកស៊ីអ៊ីវ​ស ២ ស្លាបព្រា​កាហ្វេ​
- ប្រេង​ខ្យង ១ ស្លាប់ព្រា​បាយ​
- ទឹក​ស៊ុប ១ ស្លាបព្រា​បាយ​

- ប្រេង​ឆា (​សម្រាប់​ឆា​)
- ម្រេច​ម៉ដ្ឋ ជីរ​វ៉ាន់ស៊ុយ
+ វិធី​ធ្វើ​:
- បង្គា​ស្រស់ បកសម្បក​ចេញ​ទុក​តែ​ត្រង់​កន្ទុយ រួច​វះ​ត្រង់​ខ្នង​ទាញ​យក​សរសៃ​ពណ៌​ខ្មៅ​ចេញ ។​
- គ្រាប់​ឈូក បកសម្បក​ចេញ ពុះ​ជា​ពីរ រួច​ប្រញាប់​ត្រាំ​ទឹកស៊ីអ៊ីវ​ឲ្យ​ឡើង​ពណ៌​ខ្មៅ ។​
- បំពង​ខ្ទឹម​ចិញ្ច្រាំ​ឲ្យ​ឡើង​ពណ៌​លឿង រួច​បង់​សាច់ជ្រូក​ចូល និង​បង្គា​ឆា​រហូត​ដល់​ឆ្អិន ទើប​បង់​ផ្សិត​ក្រអូប គ្រាប់​ឈូក​បន្ថែម​រសជាតិ​ដោយ​ប្រេងខ្យង ទឹកស៊ីអ៊ីវ​ស និង​ស្ករស ។ បន្ទាប់​មក​ចាក់ទឹក​ស៊ុប​រំងាស់​រហូត​ក្តៅ​ពុះ​ល្អ​ហើយ ទើប​ភ្លក្ស​រសជាតិ ហើយ​ដួស​ដាក់​ចាន​រោយ​មុខ​លើ​ដោយ​ម្រេច​ម៉ដ្ឋ និង​ជីរវ៉ាន់ស៊ុយ ទុកជា​ការ​រួចរាល់ ៕

No comments:

Post a Comment