អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, September 28, 2013

តិច​និក​ស្ល​តុំ​យ៉ាំ​បង្កង ឲ្យ​ឆ្ងាញ់


តិច​និកស្ល​សម្លតុំ​យ៉ាំ​បង្កង ឬ​ស្ងោរជ្រក់​បង្កង ឲ្យ​ឆ្ងាញ់​ជាដំបូង អ្នក​គួរ​ត្រៀម​បង្កង​ស្រស់ៗ និង​បកសំបក ដោយ​ទុក​សំបក​កន្ទុយ​បន្តិច ព្រោះ​ដើម្បី​មិន​ឲ្យ​សាច់​របូតចេញ




នៅពេល​ដែល​ត្រូវ​ទឹ​កក្តៅ បន្ទាប់មក​ត្រូវ​វះ​ខ្នង​បង្កង យក​សរសៃ​ខ្មៅ​ចេញ ។ ចំពោះ​ទឹក​សម្ល អ្នក​គួរប្រើ​ដុំ​ស៊ុប​មាន់ ដើម្បី​ផ្សំ​គ្រឿង ដោយ​ដំបូង អ្នក​ត្រូវ​ដាំទឹក​ឲ្យ​ពុះ ទើប​ដាក់​គ្រឿង​តុំ​យ៉ាំ​ចូលទៅ ដាក់​បង្កង តាម​ក្រោយ ។ នៅពេល​ដែល​បង្កង​ឆ្អិន អ្នក​ត្រូវ​ប្រញាប់​បិទ​ភ្លើង​ភ្លាម ព្រោះ​ប្រសិនបើ​អ្នក​រង់ចាំ​ឲ្យ​ទឹ​កពុះ បង្កង​នឹង​ស្វតិ នឹង​ធ្វើឲ្យ​សាច់រឹង​ជាង​មុន ជា​ហេតុ​ធ្វើឲ្យ​សម្ល ឬ​ស្ងោរជ្រក់​បង្កង​មិនសូវ​មាន​រសជាតិ​ឆ្ងាញ់ ៕

No comments:

Post a Comment