អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, September 28, 2013

សាច់ជ្រូក​ចំហុយ​កូកា កូ​ឡា​



+ គ្រឿងផ្សំ​:
- សាច់ជ្រូក (​សាច់​ភ្លៅ​ជាប់​ស្បែក​)​ ​ ​៥០០ ក្រាម​
- ម្រេច ដំ​បែក​គ្រើមៗ​ ​ ​ ​១ ស្លាបព្រា​កាហ្វេ​
- ខ្ទឹម ដំ​បែក​ទាំង​សំបក​ ​ ​ ​១ ស្លាបព្រា​បាយ​

- ប៉ួច​កាក់​ ​ ​ ​ ​៣ ផ្កា​
- អុបឆឺយ ប្រវែង​មួយ​ចំអាម​ ​ ​១ ណាត់​
- ម្សៅ​ស៊ុប​ខ្នរ​ ​ ​ ​១ ស្លាបព្រា​បាយ​

- ទឹកស៊ីអ៊ីវ​ ​ ​ ​ ​១ ស្លាបព្រា​បាយ​
- ស៊ី​អ៊ីវ​ខា​ប់​ ​ ​ ​ ​១ ស្លាបព្រា​បាយ​
- ស្ករស​ ​ ​ ​ ​២ ស្លាបព្រា​បាយ​
- កូកា​-​កូ​ឡា​ ​ ​ ​ ​២ ពែ​ង​
- ស្ពៃ​ជ្រក់​ ​ ​ ​ ​៦ ធាង​
- ជីរ​វ៉ាន់ស៊ុយ​ ​ ​ ​២ ទង ។​
+ វិធី​ធ្វើ​:
១-​សាច់ជ្រូក លាង​ឲ្យ​ស្អាត រួច​ហើយ​យកមក​ប្រឡាក់​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ហើយ​ត្រឡប់​ខាង​ស្បែក​ដាក់​ចុះ​ក្រោម ជាប់​នឹង​បាត​ឆ្នាំង ។ បន្ទាប់មក រោយ​ខ្ទឹមស ម្រេច ប៉ួច​កាក់ និង​អុបឆឺយ រួច​យក​ទៅ​ចំហុយ​ប្រមាណ ១ ម៉ោង សឹម​ថែម​ទឹកស៊ីអ៊ីវ ស៊ី​អ៊ីវ​ខា​ប់ ស្ករស និង​កូកា កូឡា​តាម​ក្រោយ ។​
២-​ក្រោយ​ពី​ចំ​ណុ​យ​មួយ​ស្របក់ សឹម​ថែម​ស្ពៃ​ជ្រក់ រួច​បន្ត​រម្ងាស់​ប្រមាណ ១៥ នាទី​ទៀត ឲ្យ​ឆ្អិន​ល្អ ទើប​ដួស​ដាក់​ចាន ហើយ​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ មុន​នឹង​ទទួល​ទាន ៕​

No comments:

Post a Comment