អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, September 28, 2013

វិធី​ធ្វើឲ្យ​សម្លម្ជូរត្រី​មិនមាន​ក្លិន​ឆ្អាប


ការធ្វើ​សម្លម្ជូរ​ត្រី​ផ្ទក់​មិន​ជួប​ការលំបាក​នោះ​ទេ តែ​យ៉ាងណា​ពេលខ្លះ ក៏​ចៀស​មិន​ផុត​មាន​ក្លិនឆ្អាប​ដែរ ។ តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ទើប​មិន​ឲ្យ​សម្ល​មាន​ក្លិនឆ្អាប ?





វិធី​ការពារ​មិនឲ្យ​សម្លម្ជូរ​កើត​មាន​ក្លិនឆ្អា​បពីត្រី​ផ្ទក់ គឺ​មុន​នឹង​ដាក់​សាច់​ត្រី​ផ្ទក់​ជា​កង់ៗ​ដាក់​ក្នុង​ឆ្នាំង ត្រូវ​រង់ចាំ​ឲ្យ​ទឹ​កពុះ​គ្រាក់ៗ​ជា​មុន​សិន ។ បន្ទាប់ពី​នោះ​ហាន់​រំដេង ៤ ទៅ ៥ ចំណិត​ជា​បន្ទះ​ស្តើងៗ ហើយ​លាង​ទឹក​ឲ្យ​ស្អាត​ដំ​ឲ្យ​បែក​យកទៅ​ដាក់​សាច់​ត្រី​ចូល​តាម​ក្រោយ ព្រោះថា​រំដេង​អាច​កម្ចាត់​ក្លិនឆ្អាត​របស់​ផ្ទក់​បាន​យ៉ាង​ល្អ​ណាស់ ។ ហើយ​ពិសេស​ជួយ​ឲ្យ​ទឹក​សម្ល​មាន​ក្លិន​ឈ្ងុយ​ឆ្ងាយ​ថែមទៀត ។ ត​ទៅ​បើ​ស្ត្រី​មេផ្ទះ​យើង​ចង់​ធ្វើ​សម្លម្ជូរ កុំ​ភ្លេច​យក​វិធី​នេះ​ទៅ​អនុវត្ត​សាកល្បង​មើល៍ ពិតជា​បាន​រសជាតិ​ឆ្ងាញ់​ពិសា​ដោយ​មិន​មាន​ក្លិនឆ្អាប​ត្រី​ទៀត​ពុំ​ខាន ៕​

No comments:

Post a Comment